ខ្សែការពារកណ្ដាលសញ្ជាតិអង់គ្លេស វ័យ ២២ឆ្នាំ Declan Rice របស់ក្លិបញញួយក្ស West Ham បានច្រានចោលសំណើរកុងត្រាថ្មីចំនួន ២ ដែលហាក់ធ្វើឱ្យក្រុមតោខៀវ Chelsea និង Manchester United ស្រក់ទឹកមាត់ញេញចង្កូមដាក់គ្នា។
ខ្សែការពារអង់គ្លេសវ័យ ២២ឆ្នាំរូបនេះ សម្រាប់តម្លៃទីផ្សារបច្ចុប្បន្នរបស់គេ ទំនងជាអជាង ៥០ លានផោន (៦៩ លានដុល្លារអាមេរិក) ខណៈដែល West Ham ត្រូវបានគេផ្តល់ប្រាក់ចំនួន ១០០ លានផោន (១៣៨ លានដុល្លារ) សម្រាប់ខ្សែការពាររូបនេះ។
បច្ចុប្បន្ន Rice កំពុងត្រៀមខ្លួនប្រឈមមុខនឹងអ៊ុយក្រែននៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់អ៊ឺរ៉ុបនាថ្ងៃខាងមុខនេះ៕