ភ្នំពេញ៖ លោកយាយ អាយុ ១០១ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី ២ នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ។ លោកយាយក៏ទទួលបាន អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
សូមបញ្ជាក់ថា លោកយាយឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង) អាយុ ១០១ ឆ្នាំ បានទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី 22_08_1920 លោកយាយបាន ទៅរស់នៅបារាំងកាលពីឆ្នាំ១៩៨០រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់មករស់នៅ ប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន។
ក្រោយពីការពិនិត្យសុខភាពរួចគ្រូពេទ្យ ក៏សំរេចចាក់វ៉ាក់សាំង ជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាព លោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយបានមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ២ ខែកក្តដា ឆ្នាំ២០២១នេះ ៕