បន្ទាប់ពី ផុតកិច្ចសន្យាជាមួយ Real Madrid ម្សិលមិញនេះ មានការរាយការណ៍ពីបារាំងថា Sergio Ramos បានព្រមព្រៀងកិច្ចសន្យាថ្មី ដើម្បីចូលរួម Paris Saint-Germain។
យោងតាមប្រភពពី RMC Sport បានឱ្យដឹងថា Ramos និងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ PSG ជារយៈពេលកុងត្រាដែលខ្សែការពារអេស្ប៉ាញរូបនេះ បានស្នើសុំ Real Madrid ប៉ុន្ដែត្រូវបានបដិសេធ។
ការប្រកាសជាផ្លូវការ ក្រោយពិនិត្យសុខភាព ដែលនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយ Ramos នឹងក្លាយជាកីឡាករស្នូលនៅតំបន់ការពារកណ្ដាល ក្នុងក្រុមយក្សបារាំងនៅរដូវកាលថ្មី ២០២១-២២ ខាងមុខនេះ៕