ភ្នំពេញ៖ ស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហាក់ដូចមិនមានសញ្ញាថមថយ បន្តិចសោះ ជាក់ស្ដែក ក្នុងមួយថ្ងៃដើមខែកក្កដា ម្សិលមិញ បើតាមរបាយការណ៍ តាមបណ្ដាខេត្តបានឱ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥០៩នាក់ ខណៈមានករណីជាសះស្បើយ ១៧៦នាក់ និងស្លាប់៣នាក់ នៅក្នុងខេត្តចំនួន៨ (កោះកុង បាត់ដំបង ព្រៃវែង សៀមរាប កំពត ឧត្ដរមានជ័យ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង)។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០នាក់ និងករណីជាសះស្បើយ ជំងឺកូវីដ-១៩ ចំនួន១០៤នាក់។
+ខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៤នាក់ និងករណីជាសះស្បើយ ចំនួន១១នាក់ និងស្លាប់០១នាក់ ។
+ ខេត្តព្រៃវែង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត។
+ខេត្តសៀមរាប រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់២នាក់។
+ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៣៣នាក់។
+ខេត្តឧត្ដរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៧១ នាក់និងជាសះស្បើយចំនួន ១៤នាក់។
+ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧នាក់។
+ ខេត្តស្ទឹងត្រែង រកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦នាក់។