Arsenal ដាក់​សំណើ​ទៅ Benfica សុំ​ទិញ​ខ្សែការពារ​ម្នាក់​

0

ក្រុម​កាំភ្លើង Arsenal កំពុង​ពិភាក្សា​ដាក់​សំណើ​ទៅ​ក្លិប Benfica សម្រាប់​កិច្ចព្រមព្រៀង​ ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែការពារ​ស្លាប​ឆ្វេង Nuno Tavares សម្រាប់​រដូវ​កាល​ក្រោយ​។

ខ្សែការពារ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ២១ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លិប​កាំភ្លើង​ធំ មើល​ទុកជា​ការ​បម្រុង​ សម្រាប់​ខ្សែការពារ Kieran Tierney ដែល​ទើបបាន​ចុះហត្ថលេខា ​លើ​កិច្ចសន្យា​រយៈពេល​វែង​ កាលពី​ស​ប្តា​ហ៍​មុន​។

Tavares បាន​ស៊ុត​បញ្ចូល​ទី​បាន​ម្តង assist ចំនួន ៤ ដង​ក្នុង​ការ​បង្ហាញខ្លួន ៣០ លើក​សម្រាប់ Benfica ចាប់តាំងពី​បាន​បង្ហាញខ្លួន​លើក​ដំបូង ​នៅ​ខែសីហា​ឆ្នាំ ២០១៩ ៕