ហេ​តុ​អ្វី Pogba លេង​ឲ្យ​បារាំង​ល្អ​ជាង Man Utd​ ?

0

ខ្សែបម្រើ​ស្បែក​ខ្មៅ​សញ្ជាតិ​បារាំង Paul Pogba ត្រូវ​បាន​មើលឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់ ក្រុមជម្រើសជាតិបារាំង ក្នុង​ដំណាក់កាល​ដំបូង​នៃ​អឺ​រ៉ូ ២០២០ ខណៈ​ដែល​រូបគេ​លេង​មិនសូវ​ជា​ល្អ​នៅ Old Trafford​។

ជាក់ស្តែង ខ្សែបម្រើ​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​លេង​យ៉ាង​ល្អ ជា​មួយ​ក្រុមមាន់គក​បារាំង កាល​ពីប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ អា​ឡឺ​ម៉​ង់​ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​អឺរ៉ុប​កន្លង​មកនេះ​។

ជា​ការ​ពិត​ណាស់ វា​ជា​ភាព​ទំនួល​ខុស​ត្រូវ​ដែល Pogba ត្រូវធ្វើ​សម្រាប់​កិត្តិយស​ប្រទេស​បារាំង និង​សម្រាប់​អ្នកគាំទ្រ​នៅ Old Trafford សម្រាប់​ការ​ចាប់ផ្តើម​នៃ​រដូវ​កាល​ថ្មី​៕