Inter Milan គ្រោង​នាំ​យក​ខ្សែការពារ​ម្នាក់ ​មក​ជំនួស Hakimi

0

តាម​របាយការណ៍ ក្លឹ​ប​ជើងឯក Serie A Inter Milan មានការ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ Hector Bellerin របស់ Arsenal ដោយ​ចង់​ខ្ចី​ជើង កីឡាករ​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ជាមួយនឹង​ជម្រើស​ទិញ​ផ្ដាច់​ នៅ​រដូវ​កាល​បន្ទាប់​។

ក្លិប​កាំភ្លើង​ធំ Arsenal បាន​កំណត់​តម្លៃ Bellerin ២០​លាន​អឺ​រ៉ូ ហើយ Inter បាន​ចាត់​ទុក​ខ្សែការពារ​វ័យ ២៦​ឆ្នាំ​រូប​នេះ ជា​ជម្រើស​ល្អ​នៅ​តំណែង​ខ្សែការពារ​ស្លាប​ស្ដាំ​ជំនួស Achraf Hakimi ដែល​ត្រៀម​ចូលរួម​ក្លិប​បារាំង Paris Saint-Germain​។

គួរ​ជម្រាប​ដែរ​ថា Hakimi គឺ​ខិត​កាន់តែ​កៀក​ក្នុង​ការ​ចូលរួម PSG ដែល​មាន​លោក Mauricio Pochettino ជា​អ្នកចាត់ការ​ក្លិប ក្នុង​តម្លៃ​ផ្ទេរ​ពី​ក្លិប​អ៊ី​តា​លី​ប្រមាណ ៧០​លាន​អឺ​រ៉ូ​៕