Hazard រង​របួសធ្ងន់ ក្រោយ​ជួយ​ប៊ែ​ល​ហ្ស៊ិក​ យកឈ្នះ​ព័រ​ទុ​យ​ហ្គា​ល់​ ១-០

0

កីឡាករ Eden Hazard ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​របួស​សរសៃពួរ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ត្រូវ​បាន​បង្ខំ​លេង​ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ដោយ​ទទួល​ជ័យជម្នះ ១-០ លើ​ព័រ​ទុ​យ​ហ្កា​ល់​ កាលពី​ថ្ងៃអាទិត្យ​ក្នុង​ព្រឹត្តិការណ៍ EURO ២០២០​។

ខ្សែបម្រើ​ស្លាប​របស់​ក្លិប Real Madrid បាន​ចាក​ចេញពី​ទីលាន​នៅ​នាទី​ទី ៨៥ ដោយ​បញ្ហា​ចាស់​មុន​បញ្ចប់ការ​ប្រកួត​។

Hazard បាន​ចូលរួម​ក្រុម​លេង​បញ្ចប់​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ប៉ុន្តែ​រូបគេ​នឹង​ត្រូវ​អវត្តមាន នៅ​ការ​ប្រកួត​បន្ទាប់ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​៕