ជិះម៉ូតូមកកាប់គេដល់កន្លែងផឹកស៊ី មានអីគេព្រួតគ្នាវាយវិញ រហូតដល់ក្ស័យជីវិត

0

ភ្នំពេញ៖ បុរស ២នាក់ ជិះម៉ូតូមកកាប់ប្រហារ មនុស្ស១ក្រុមដល់កន្លែងផឹកស៊ី មានអីគេនាំគ្នាព្រួតវាយតបវិញ បណ្ដាលឲ្យស្លាប់ម្នាក់ ។ ហេតុការណ៍នេះ​ កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ស្ថិត​ក្នុងភូមិ ត្រពាំង​ចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ស្លាប់​ឈ្មោះ ហែម សុ​គុន្ធ អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ និង ជនរងគ្រោះ​រងរបួស​ធ្ងន់​ឈ្មោះ​ង៉ោ អាយុ​ជាង​២០​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែង កើតហេតុ​កំពុង​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​។​

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុម​បង្ក​មាន​គ្នា ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ផ្លាក លេខ​បានមក​កាត់មុខ​មនុស្ស​មួយក្រុម​ទៀត កំពុងតែ​ផឹកស៊ី​។ ​មិនដឹង​ជាមាន​រឿង​អ្វី​ជាមួយគ្នា​ជិះ​ចូលទៅ​បន្ទប់​ជួល​ដែល​នៅក្នុង​មួយសន្ទុះ​ ជិះ​ចេញមក​វិញ​មាន​កាន់​ដាវ​ នៅ​នឹង​ដៃ​មក​កាប់​លើ​មនុស្ស​ មួយក្រុម​ទៀត​កំពុង​ផឹកស៊ី​បណ្ដាល ឲ្យ​ឈ្មោះ​ង៉ោ ​រងរបួស​ហើយ​ក្រុម​ម្ខាង​ទៀត​ក៏​វាយតប​គ្នា​ទៅវិញ ទៅមក​បណ្ដាល​ឲ្យ​ជនបង្ក​រងរបួស​ធ្ងន់​ធ្ង​រ រហូតដល់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ និង​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​ជ័យ​ ចុះមក​ចំណុចកើតហេតុ​ឃាត់ខ្លួន ជនសង្ស័យ​ ៥​នាក់​យកទៅ​សាកសួរ​បន្ត ​និង​ចាត់ការ​តាម​នីតិវិធី ៕​