កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា រូបគេហត់នឿយជាមួយនឹងជីវិតនៅ Paris Saint Germain និងមានបំណងចង់ចាកចេញពីទឹកដី Parc de Princes ហើយ។
បច្ចុប្បន្ន កុងត្រារបស់ Mbappe នៅ PSG នឹងអស់សុពលភាព នាបំណាច់រដូវកាលក្រោយ ដូច្នេះមានន័យថារូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងឆ្នាំ២០២២។
យ៉ាងណាមិញ ក្លិបដែលឈានមុខគេអាចអន្ទងចិត្តកីឡាករសញ្ជាតិបារាំងខាងលើ គឺមានតែមួយប៉ុណ្ណោះជា Real Madrid៕