បើកឡាន Rolls Royce បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់ រួចបន្ថែមល្បឿនបើករត់ទៅចូលភូមិគ្រឹះបាត់

0

ភ្នំពេញ៖ រថយន្ត​សេរី​ទំនើប​ម៉ាក Rolls Royce មួយគ្រឿ​ង បើកល្បឿនដូវហោះ​ ជ្រុលបុកបុរស-នារីចំនួន ៤នាក់ ​កំពុងជិះ​ម៉ូតូ​ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបន្តបន្ថែមល្បឿន បើករត់គេចចូលភូមិគ្រឹះបាត់ ។

ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១២៖១៥​នាទី​យប់ ​ឈានចូលថ្ងៃទី២៣ ខែ​ខែមិថុនា ឆ្នា២០២១ ស្ថិត​ត្រង់ចំណុចស្តុប​ប៉េកាសេ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង ​សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំង នគរបាលខណ្ឌជ្រោយចង្វារ តាមរកឃើញរថយន្ត នៅក្នុងភូមិគ្រឹះមួយកន្លែងផ្ទះលេខ២៨២ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ តែសមត្ថកិច្ចកំពុងរងចាំគោលការណ៍ពីថ្នាក់លើ ដើម្បីយកអ្នកបើកបរ​ និងរថយន្តមកដោះស្រាយតាមនីតិវិធី​ច្បាប់ ៕