ក្រូ​អាត ​បំបាក់​ ស្កុ​ត​ឡេ​ន​ ៣-១ ​ដើម្បីឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ (មានវីដេអូ)

0

ក្រុម​ជម្រើសជាតិ​ក្រូ​អាត ទទួល​បាន​កៅអី​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ EURO 2020 ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ពូ​ល D បន្ទាប់​ពី​យកជ័យ​ជម្នះ​លើ​ស្កុ​ត​ឡេ​ន ក្នុង​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ចែក​ពូ​ល ដោយ​លទ្ធផល ៣-១​។

ក្រូ​អាត​ទទួល​បាន​សរុប​ ៤​ពិន្ទុ​ នៅ​ក្នុង​វគ្គ​ចែក​ពូ​ល ស្មើ​ជាមួយ​ក្រុម​ឆែក ប៉ុន្ដែ​ក្រូ​អាត​ឈរ​នៅ​លេខ​២ ដោយសារ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ឆែក​។

ដូច្នេះ​ក្រុម​ដែល​ទទួល​បាន​កៅអី​នៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ រក​ឃើញ​សរុប​១២​ក្រុម​ហើយ ដែល​រួម​មាន អ៊ី​តា​លី​, វេ​លស៍​, ស្វ៊ី​ស​, បែ​ល​ហ្ស៊ិ​ក​, ដា​ណឺ​ម៉ាក​, ហូ​ឡង់​, អូ​ទ្រី​ស​, ឆែក​, អង់គ្លេស​, ស៊ុ​យ​អែ​ត​, បារាំង និង​ក្រូ​អាត​។ នៅ​សល់​តែ​៤​ក្រុម​ទៀត​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​រក​ឃើញ ​នៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ ​នា​រាត្រី​នេះ​នៅ​ក្នុង​ពូ​ល E & F៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=GNysKDCojkE