Barcelona ប្រកាស​ថា Dembele នឹង​ត្រូវធ្វើ​ការ​វះកាត់​របួស​ជង្គង់​

0

ក្លិប​ប​អ្នកមាន​បុណ្យ Barcelona បាន​ប្រកាស​ថា Ousmane Dembele នឹង​ត្រូវ​វះកាត់​ជង្គង់​ខាងស្តាំ​របស់​គាត់ ដោយ​មាន​របាយការណ៍​ថា កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​ បាន​រង​នូវ​ការ​ដាច់​សរសៃពួរ​សាច់ដុំ​នៅ​ជង្គង់​របស់​គាត់ ​ហើយ
ទំនង​អាច​នឹង​ខកខាន​លេង​ជា​ច្រើន​ខែ​។

Dembele ត្រូវ​បាន​បង្ខំចិត្ត​ឱ្យ​ដកខ្លួន​ចេញ ពី​ក្រុម​ជម្រើសជាតិរបស់​បារាំង ក្នុងព្រឹត្តិការណ៍ Euro ២០២០ ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​គេ​បាន​រង​របួស​ នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ហុង​គ្រី​។

បច្ចុប្បន្ន​ក្លិប​របស់​កីឡាករ​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា គេ​នឹង​ធ្វើការ​វះកាត់​ បើ​ទោះបីជា​ពួក​គេ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា ​ដែល​គាត់​អាច​ខកខាន​ក៏​ដោយ​៕