កិច្ចព្រមព្រៀងរបស់ Messi នៅទឹកដី Camp Nou នឹងផុតកំណត់នៅចុងខែមិថុនានេះ មានន័យថា ខ្សែប្រយុទ្ធរូបនេះ នឹងក្លាយជាកីឡាករឥតគិតថ្លៃ ក្នុងរយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។
ទោះបីជា Barcelona នៅតែមានសុទិដ្ឋិនិយមចំពោះ Messi ដែលបានចុះហត្ថលេខាបន្តក៏ដោយ ក៏គ្មានការលេចចេញនូវកិច្ចព្រមព្រៀងថ្មីមួយ ដែលលេចចេញជារូបរាងនោះដែរ៕