លោក Jose Mourinho បានអះអាងថាខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes បានអាក់អន់ស្រពន់ចិត្តក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ដោយចាប់យកកន្លែងនៅលើទីលានហើយ ប៉ុន្តែ “ មិនបានលេងពេញលេញ” ។
អ្នកចាត់ការក្រុម Roma បាននិយាយថា Fernandes មានសក្តានុពលមិនគួរឱ្យជឿ ប៉ុន្តែគេមិនបង្ហាញពីសមត្ថភាព ដូចអ្វីដែលខ្សែបម្រើរូបនេះលេងនៅ Manchester United នោះទេ។
តួយ៉ាង Bruno បានចាប់ផ្តើមការប្រកួតទាំងពីររបស់ព័រទុយហ្កាល់ ប៉ុន្តែត្រូវបានប្តូរចេញបន្ទាប់ពីលេងបានត្រឹម ៦៣ នាទីទល់នឹងអាឡឺម៉ង់ ក្នុងអំឡុងពេលបរាជ័យ ៤-២ ។
ទោះយ៉ាងណាលោក Mourinho បានសម្តែងក្តីសង្ឃឹមថា កីឡាកររូបនេះនឹងបង្ហាញសមត្ថភាពអស់ពីខ្លួន នៅថ្ងៃពុធនេះ ទល់នឹងក្រុមបារាំង នៅក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ របស់ព័រទុយហ្កាល់៕