ស្កុ​ត​ឡេ​ន​នឹង​ត្រូវ​អវត្តមាន​ខ្សែបម្រើ​ម្នាក់ ​បន្ទាប់​ពី​ការ​ធ្វើតេស្ត​វិជ្ជមានកូ​វី​ដ​-​១​៩​

0

កីឡាករ Billy Gilmour ត្រូវ​បាន​ដកខ្លួន​បន្ទាន់​ចេញពី​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល Euro ២០២០ ចុង​ក្រោយ​របស់ ស្កុ​ត​ឡេ​ន ប្រឆាំង​នឹង​ក្រូ​អាត​បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមានកូ​វី​ដ​១​៩​ ។

បញ្ជាក់ផងដែរ​ថា ខ្សែបម្រើ​ក​វ័យ ២០​ឆ្នាំ​មក​ពី​ក្រុម​តោ​ខៀវ​រូប​នេះ លេង​ជា​កីឡាករ​បម្រុង​របស់​ស្កុ​ត​ឡេ​ន​ ក្នុង​លទ្ធផល ២-០ ទល់​នឹង​សាធារណរដ្ឋ​ឆែក ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ ក្រោយមក​គេ​បាន​ចូល​ក្នុង​ជម្រើស​ដំបូង សម្រាប់​ការ​ប៉ះទង្គិច​ជា​បន្តបន្ទាប់​ជាមួយ​អង់គ្លេស​៕