កីឡាករ Hakan Calhanoglu បានបញ្ជាក់ថារូបគេនឹងចែកផ្លូវពី AC Milan ដោយគ្មានតម្លៃខ្លួន នឹងទៅចូលរួមជាមួយគូប្រជែង Inter Milan ដែលកំពុងស្វែងរកអ្នកជំនួសខ្សែបម្រើ Christian Eriksen ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង។
Goal បានឲ្យដឹងថា Inter Milan នឹងផ្តល់ប្រាក់ចំនួន ៥លានផោន ទៅដល់ខ្សែបម្រើប្រយុទ្ធតួកគី វ័យ២៧ឆ្នាំរូបនេះ សម្រាប់កុងត្រាថ្មី បូករួមនឹងប្រាក់រង្វាន់ ថ្ងៃដំបូងប្រហែល ១លានផោនបន្ថែមផងដែរ៕