Liverpool ប្រកាស​លក់​ខ្សែការពារ​វ័យក្មេង​ម្នាក់ សម្រាប់​រដូវក្តៅ​នេះ​

0

កីឡាករ Neco Williams ត្រូវ​បានក្លឹ​ប​ហង្ស​ក្រហម Liverpool ប្រកាស​លក់​ក្នុង​តម្លៃ ១០​លាន​ផោន ​(១៤​លាន​ដុល្លារ​) ខណៈ​ដែលក្លិប Primer League ដូច​ជា Southampton, Wolves និង Leeds សុទ្ធតែ​ចង់​ចុះហត្ថលេខា លើ​កីឡាករ​អន្តរជាតិ​វេ​លស៍​វ័យ ២០​ឆ្នាំ​រូប​នេះ​។

ជា​ការ​ពិត​ណាស់ Williams ជា​ខ្សែការពារ​វ័យក្មេង​នឹង​រឹង​មាំ បាន​ទាំង​ឆ្វេង និង​ស្ដាំ ដែល​ក្លឹ​ប​ទាំង​បី​កំពុង​តែ​ខ្វះខាត ដែល​រូបគេ​ត្រូវ​បាន Southampton ខ្ចី​ជើង​ពី Liverpool តាំងពី​ខែមករា​មក​ម្ល៉េះ​។

បញ្ជាក់ផងដែរថា បច្ចុប្បន្ន Neco Williams កំពុង​ជួយ​ក្រុម​ជម្រើសជាតិ​វែ​លស៍ នៅ​ក្នុង​ព្រឹត្តិការណ៍ EURO ២០២០៕