បារាំង​ត្រូវ​បាត់បង់ Dembele សម្រាប់​ការ​ប្រកួត​ Euro ២០២០

0

កីឡាករ Ousmane Dembele ត្រូវ​បាន​បង្ខំចិត្ត​ចេញពី​ក្រុម​ជម្រើសជាតិ​មាន់គក​បារាំង ​ដោយសារ​បញ្ហា​របួស ក្នុង​កំឡុង​ការ​ប្រកួត​ជាមួយ​ហុង​គ្រី កាលពី​ចុង​ស​ប្តា​ហ៍​។

ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ជំនួស​នៅ​តង់​ទី ២ ប៉ុន្តែ​គាត់​ត្រូវ​បាន​ជំនួសមកវិញ​ដោយ​កីឡាករ Thomas Lemar នៅ​នាទី​ទី ៨៧ បន្ទាប់​ពី​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ជង្គង់​។

បច្ចុប្បន្ន​គ្រូពេទ្យ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ពិនិត្យ​នៅ​មន្ទីរពេទ្យ Dembele នឹង​ហោះ​ត្រឡប់​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ ហើយនឹង​មិន​អាច​បន្ត​លេង​នៅ Euro ២០២០ ទៀត​បាន​ទេ​៕