ចំពោះមុខសារព័ត៌មាន លោក Jose Mourinho បាននិយាយដៀមដាម អតីតក្លិបដែលលោកគ្រូធ្លាប់ដឹកនាំ គឺក្លិបមាន់ខ្នាយមាស Tottenham Hotspur ថា ក្លិបមួយនេះមិនដែលមានប្រវត្តិធ្លាប់ជោគជ័យពីមុនមកឡើយ។
លោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ៥៨ឆ្នាំរូបនេះ បានដឹកនាំ Spurs បាន១៨ខែ មុននឹងត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែមិនបានទទួលការទុកចិត្តពីថ្នាក់លើរបស់ក្លិប ប៉ុន្តែឥលូវនេះលោកគ្រូបានចុះកុងត្រារយៈពេល ៣ឆ្នាំធ្វើជាគ្រូបង្វឹករបស់ក្លិប Roma នៅក្របខណ្ឌ Serie A វិញម្ដង នៅរដូវកាលក្រោយនេះ។
Mourinho អតីតគ្រូបង្វឹករបស់ Chelsea និង Manchester United រូបនេះបានសន្យាថា លោកគ្រូនឹងមិនបង្កកំហុសឲ្យប្រវត្តិសាស្ត្រច្រំដែលទៀតនោះឡើយ ក្រោយដឹកនាំ Spurs ដោយមិនទទួលបានពានអ្វីសោះ៕