Pogba ត្រូវ​បាន​ក្លិបកំណត់តម្លៃលក់ ​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​ សម្រាប់រដូវក្តៅ​នេះ​

0

ក្លិប​បិសាច​ក្រហម Manchester United បាន​កំណត់​តម្លៃ​ផ្ទេរ​ចេញ ​សម្រាប់​ខ្សែបម្រើ Paul Pogba ប្រមាណ​ជា ៦៨ លាន​ផោន ឬ​ស្មើរ​នឹង (៩៥ លាន​ដុល្លា​អា​មេ​រិ​ក​) ខណៈ​ក្លិប Juventus ចង់បាន​ត្រឡប់​ទៅ​វិញ​។

Pogba បាន​ផ្ទេរ​ចេញពី​ក្រុម Juventus មក​កាន់ Man UTD នៅ​ឆ្នាំ ២០១៦ ដែល​ពេល​នោះ​រូបគេ​បាន​បំបែក​កំណត់​ត្រា​តម្លៃ​ផ្ទេរ ​ថ្លៃ​ជាងគេ​ក្នុង​នាម​ជា​ខ្សែបម្រើ ពោល​គឺ​ប្រមាណ​ជា ៨៩ លាន​ផោន ឬ​ស្មើរ​នឹង (១២៣ លាន​ដុល្លា​អា​មេ​រិ​ក​) ប៉ុន្តែ​មក​ដល់​ពេល​នេះ គាត់​នៅ​សល់​កុងត្រា​ក្នុង​ការ​ស្នាក់​នៅ​ទឹកដី Old Trafford ត្រឹមតែ ១ ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន Man UTD កំពុង​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ផង​នោះ ក្លិប​នឹង​មិន​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ទេរ Pogba ចេញ​ឡើយ ប្រសិនបើ​រូបគេ​ មិន​ព្រម​បន្ត​កុងត្រា​ថ្មី​៕