Neuer ត្រូវ​បាន​ UEFA ​ធ្វើការ​ស៊ើបអង្កេត​ និង​សាកសួរ

0

សមាគម​បាល់ទាត់​អា​ឡឺ​ម៉​ង់ (DFB) បាន​បញ្ជាក់​ថា UEFA បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ខ្សែ​ស្លា​កដៃ ​របស់​ប្រធាន​ក្រុម​អា​ល្លឺ​ម៉​ង់ អ្នកចាំទី Manuel Neuer ដែល​មាន​ជា​រូប​ឥន្ទធនូ​។

សូម​ជម្រាប​ថា Neuer បាន​ពាក់​ខ្សែ​ស្លា​កដៃ ពណ៌​រូប​ជា​ឥន្ទធនូ ក្នុងអំឡុងពេល​នៃ​ការ Euro ឆ្នាំ ២០២០ ប្រឆាំង​នឹង​បារាំង ព័រ​ទុ​យ​ហ្កា​ល់ និង​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​ការ​ប្រកួត​ជាមួយ​ឡា​ត​វី​ផង​ដែរ​។

GLBT + គឺជា​សមាគម​មួយ ដំបូង​គេ​ដែល​តំណាង​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​មាន​ស្លាក​សញ្ញា​ជា​រូប​ឥន្ទធនូ ដែល​មាន​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ ១៩៩០​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ UEFA បាន​កំណត់​ថា វា​ជា​និមិត្តសញ្ញា​នយោបាយ ដែល​ត្រូវ​បាន​ហាមឃាត់​ចំពោះ​កីឡាករ និង​ក្រុម​៕