បន្ទាប់​ពី​ខកខាន​ជាមួយ​ AC Milan ក្រុម​បិសាច​ក្រហម ​គ្រោង​នាំ​យក​អ្នកចាំទី​ PSG​ ជំនួស​វិញ​

0

ក្លិប​បិសាច​ក្រហម Manchester United គ្រោង​នាំ​យក​អ្នកចាំទី Keylor Navas ពី​ក្លិប PSG ក្រោយ​ប្រជែង​ចាញ់ Paris Saint-Germain ក្នុង​ការ​នាំ​យក​អ្នកចាំទី Gianluigi Donnarumma ពី​ AC Milan​។

Navas ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ចាក​ចេញពី​ទឹកដី Parc des Princes នៅ​រដូវក្ដៅ​នេះ​ ក្រោយ​ក្លិប​បាន​នាំ​យក Donnarumma ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លិប AC Milan ដែល​គេ​រំពឹង​ទុក​ថា Donnarumma នឹង​ក្លាយជា​អ្នកចាំទី​ដៃ​ទី​១​ជំនួស​។

យ៉ាងណាមិញ មិនមែន​តែ Man UTD ទេ​ដែល​ចង់បាន Navas គឺ Juventus និង AC Milan ក៏​ចាប់អារម្មណ៍​ចង់បាន​គេ​ដែរ​ ខណៈ​កុងត្រា​របស់​គេ​នៅ​សល់​រហូត​ដល់​ឆ្នាំ​២០២៤ ឯណោះ​ដូច្នេះ PSG ទំនងជា​ទារប្រាក់​ថ្លៃ​ផ្ទេរ​ប្រមាណ ១២​លាន​អឺ​រ៉ូ​ (​ស្មើនឹង​១៤.៥​លាន​ដុល្លារ​)៕