បើក​ឆាក EURO 2020 អ៊ី​តា​លី លត់ ​តួ​ក​គី ៣-០ (មានវីដេអូ)

0

ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី បាន​បំបាក់​ក្រុម​ជម្រើសជាតិ​តួ​ក​គី ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​បើក​ឆាក EURO 2020 កាលពី​យប់មិញ​ នៅ​កីឡដ្ឋាន​ជាង Olimpico​។

អ៊ី​តា​លី​ទទួល​បាន​គ្រាប់​បាល់​បើក​ឆាក ដោយ​បាល់ Own goal ពី​ខ្សែការពារ Merih Demiral រួម​ជាមួយ​គ្រាប់​បាល់​ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ Ciro Immobile និង Lorenzo Insigne ធានា​បាន​៣​ពិន្ទុ​ សម្រាប់​ពួក​គេ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល A​។

សម្រាប់​ប្រកួត​បន្ទាប់​ តួ​ក​គី​នឹង​ជួប​ជាមួយ​វេ​លស៍ ខណៈ​អ៊ី​តា​លី ត្រូវ​ប៉ះ​ស្វី​ស​នៅ​ថ្ងៃ​ពុធ​ ស​ប្ដា​ហ៍​ក្រោយ ក្នុង​ពូ​ល A៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=f5rApPd94mE