ប៊ែ​ល​ហ្សិ​ក​នឹង​អវត្តមាន De Bruyne សម្រាប់​ការ​ប្រកួត​បើក​ឆាក Euro 2020 ជាមួយ​រុ​ស្ស៊ី

0

ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក Kevin de Bruyne នឹង​ខកខាន ១​ប្រកួត​បើក​ឆាក​ពាន​អឺរ៉ុប Euro 2020 ជាមួយ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី នៅ​រាត្រី​ម៉ោង ២:០០ រំលង​អធ្រាត្រ​យប់​នេះ (​ម៉ោង​នៅ​កម្ពុជា​) ដោយសារ​បញ្ហា​របួស​ច្រមុះ និង​ភ្នែក​ពុំ​ទាន់​ជា​សះស្បើយ​ស្រួលបួល​។

ជា​ការ​ពិត​ណាស់ របួស​ច្រមុះ និង​ភ្នែក​របស់​ខ្សែប្រយុទ្ធ​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​រង​របួស​កំឡុង​ប្រកួត​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League ទល់​នឹង Chelsea កាល​ចុងខែ​ឧសភា​មក​នោះ បាន​អូស​បន្លាយ​ដល់​កីឡាករ​នៃ​ក្លិប​មេឃ​ខៀវ Manchester City ពុំ​ទាន់​ជា​សះស្បើយ ១០០%​ឡើយ​។

យ៉ាងណាមិញ ក្រៅពី De Bruyne អវត្តមាន ខ្សែបម្រើ​ដូច​គ្នា​មក​ពី​ក្លិប Borussia Dortmund, Axel Witsel ក៏​នឹង​ខកខាន​ប្រកួត​ដំបូង​ដូច​គ្នា ​ជាមួយ​ក្រុម​របស់​លោក Roberto Martinez ដោយសារ​មាន​បញ្ហា​ជំងឺ​ផ្តាសាយ គ្រា​ដែល​ខ្សែបម្រើ​រុ​ស្ស៊ី Andrei Mostovoy បាន​តេស្ត​វិជ្ជមាន​នៃ​ជំងឺ C​O​V​I​D​-​1​9​៕