ខ្សែបម្រើប្រយុទ្ធស្លាប Philippe Coutinho របស់ក្លិបអ្នកមានបុណ្យ Barcelona គ្រោងចេញពីទឹកដី Camp Nou ក្នុងទីផ្សារផ្ទេរកីឡាករនារដូវក្ដៅនេះ ស្របពេលមានការចាប់អារម្មណ៍ចង់បានពីក្លិបបារាំង Marseille។
ខ្សែបម្រើប្រេស៊ីលវ័យ ២៩ឆ្នាំរូបនេះ មានការបង្ហាញខ្លួនមិនសូវបានល្អ អំពីគុណភាពរបស់ខ្លួន សម្រាប់ក្រុមអ្នកមានបុណ្យ ដែលបានចំណាយពេល ៣ឆ្នាំកន្លះនៅទឹកដី Catalan។
គួរជម្រាបថា Coutinho នៅសល់កុងត្រាជាមួយ Barca ២រដូវកាលទៀត ខណៈក្លិបអេស្ប៉ាញចង់លក់រូបគេចេញ ដែលជាឱកាសក្លិបរបស់លោក Sampaoli អាចចរចាផ្ទេរក្នុងតម្លៃទាប៕