Benzema រង​របួស​ក្នុង​ជំនួប​មិត្តភាព ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី​ (មានវីដេអូ)

0

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង កីឡាករ Karim Benzema បាន​ទទួល​រង់​របួស​ ក្នុងអំឡុងពេល​ប្រកួត​មិត្តភាព ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី កាលពី​យប់មិញ​នេះ​។

យ៉ាងណា​ក្តី សម្រាប់​ការ​ប្រកួត​មិត្តភាព​យប់មិញ Benzema បាន​ជួប​នូវ​បញ្ហា​របួស​ បន្ទាប់​ពី​បាន​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ​ក្រុម​ប៊ុល​ហ្គា​រី កីឡាករ Ivan Turitsov នៅ​ក្នុង​វគ្គ​ទី​មួយ​នា​កីឡដ្ឋាន Stade de France​។

សូម​ជម្រាប​ថា Benzema បាន​រង​របួស​ត្រង់​ផ្នែក​ជង្គង់ ហើយរូបគេ​ក៏​បាន​សុំ​គ្រូបង្វឹក​លោក Didier Deschamps ឲ្យ​ប្តូរ​ខ្លួន​ចេញ​ ដោយសារ​រូបគេ​មិន​អាច​ទ្រាំនឹងការ​ឈឺចាប់​បាន និងជំនួស​មក​វិញ​ដោយ​កីឡាករ Olivier Giroud នៅ​នាទី​ទី​៤១៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=enpwLwlfQCg