Aston Villa ត្រៀមចុះកុងត្រាជាមួយកីឡាករ Emiliano Buendía ពី Norwich City ក្នុងតម្លៃទិញផ្តាច់ ៣៥ លានផោន (៥០ លានដុល្លារ) ខណៈដែល Arsenal កំពុងតែដេញថ្លៃដែរ។
ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីនវ័យ ២៤ឆ្នាំរូបនេះ នឹងមកកាន់ Villa Park នៅចុងសប្តាហ៍នេះ បន្ទាប់ពីបញ្ចប់ការព្យាបាលរបស់ខ្លួន ក្រោយការប្រកួតជម្រុះ World Cup ២០២២ របស់ La Albiceleste ប្រឆាំងនឹងកូឡុំប៊ី៕