លោក Fabio Paratici នឹងចុះកិច្ចព្រមព្រៀង ដើម្បីក្លាយជានាយកកីឡាថ្មីរបស់ Tottenham នៅសប្តាហ៍នេះ បន្ទាប់ពីបានចំណាយពេល ១១ ឆ្នាំចុងក្រោយជាប្រធានក្លិប Juventus ប៉ុន្តែបានលាឈប់ពីតំណែងជាផ្លូវការកាលពីសប្តាហ៍មុន។
បច្ចុប្បន្ន ក្រុមមាន់ខ្នាយមាស បានដំណើរការរៀបចំអភិវឌ្ឍន៍ថ្មី ជាមួយបុរសជនជាតិអ៊ីតាលីវ័យ ៤៨ឆ្នាំរូបនេះ ខណៈដែលក្លឹបចាប់ផ្តើមឆ្ពោះទៅមុខ ជាមួយនឹងផែនការរបស់ពួកគេសម្រាប់យុទ្ធនាការ ២០២១-២២៕