Rashford ថាក្រុម​អង់គ្លេស​មាន​សង្ឃឹម​ច្រើន ​រាល់ពេល​មាន​វត្តមាន​ម្នាក់​នេះ​នៅ​លើ​ទីលាន​

0

ខ្សែប្រយុទ្ធ​ក្លិប​បិសាច​ក្រហម Marcus Rashford បាន​ចាត់​ទុក Jack Grealish ជាកីឡាករ​ដ៏​អស្ចារ្យ និងបាន​បន្ថែម​ថា​ក្រុម​ជម្រើសជាតិ​អង់គ្លេស ​នឹង​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន ​រាល់ពេល​មាន​វត្តមាន​របស់​គេ​នៅ​លើ​ទីលាន​។

ជា​ការ​ពិត​ណាស់ Grealish ទទួល​បានការ​ទុកចិត្ត​ពី​សំណាក់​លោក Gareth Southgate ក្នុង​ការ​កោះហៅ​រូបគេ ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ​ត្រៀម​លេង​ក្នុង​ពានរង្វាន់ EURO ហើយប្រធាន​ក្រុម Aston Villa រូប​នេះ​ក៏​បាន​លេង​ជា​ជម្រើស​ដំបូង​ ក្នុង​ការ​ប្រកួត​មិត្តភាព​ពីរ​លើក​ចុង​ក្រោយ​ ទល់​នឹង​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស និង រ៉ូ​ម៉ា​នី​ផង​ដែរ​៕