Sergio Ramos បាន​ប្រាប់​មិត្ត​រួម​ក្រុម​ កុំឲ្យ​ទទួលយក​ការ​កាត់​ប្រាក់​ពលកម្ម​

0

ថ្មី​ៗ​នេះ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា Real Madrid មានការ​ខឹងសម្បារ​នឹង ប្រធាន​ក្រុម​រូប​នេះ​ខ្លាំង​ណាស់ ដោយសារ​តែ Ramos បាន​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម​ទាំងអស់ ​មិន​ឲ្យ​ទទួលយក​ការ​កាត់​ប្រាក់ខែ ព្រោះ​ក្លិប​ធ្វើ​បែប​នេះ ​ដើម្បី​មាន​លុយ​ទិញ​យក​ខ្សែប្រយុទ្ធ Kylian Mbappe តែ​ប៉ុណ្ណោះ​។

យោង​តាម​ការ​រាយការណ៍ Sergio Ramos បាន​ទាមទារ​ឲ្យ Real Madrid បន្ត​កុងត្រា​ចំនួន ២​ឆ្នាំ ប៉ុន្តែ​ក្លិប​យល់ព្រម​បន្ត​ឲ្យ​តែ ១២​ខែ​ប៉ុណ្ណោះ​។

Sergio Ramos ត្រៀមខ្លួន​នឹង​ចាកចេញ ​បើសិន​គេ​មិន​បាន​ទទួល​សំណើ​ល្អ​ជាង​នោះ ស្រប​ពេល​ក្លិប Paris Saint-Germain កំពុង​សម្លឹង​ចង់បាន​តារា​ឆ្នើម​រូប​នេះ​៕