ភ្នំពេញ៖ រដ្ឋបាលសាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលសង្កាត់ សហការ ជាមួយ ក្រុមគ្រូពេទ្យដឹកកូវីដ19 បានចុះមកយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ នៅម៉ោង១១៖២០នាទី ស្ថិតនៅចំណុចផ្ទះលេខ១០៣១ ក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមរដ្ឋបាលសាលាសង្កាត់ ស្ទឹងមានជ័យ ដដែលបានឱ្យដឹងផងដែរថា គ្រួសារមួយប្រពន្ធមានផ្ទៃពោះ បានរកឃើញ វិជ្ជមានកូវីដ១៩ ត្រូវបាន រថយន្តពេទ្យ បានបញ្ជូន អ្នកផ្ទុកកូវីដ១៩ ទៅព្យាបាលនៅឯម៉ូដេន២ ចាក់អង្រែក្រោម ។
ចំពោះទីតាំងនេះ ត្រូវបានហ៑ុំទ័ព ឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន ៕


