លោក Antonio Conte កំពុងពន្លឿនការពិភាក្សា ដើម្បីកាន់តំណែងជាគ្រូបង្វឹកនៅក្លិបមាន់ខ្នាយមាស Tottenham។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥១ឆ្នាំរូបនេះ បានចាកចេញជាគ្រូបង្វឹក Inter Milan បន្ទាប់ពីបានឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាល ២០២០-២១ ក្រោមហេតុផលថា លោកមិនសប្បាយចិត្ត ចំពោះក្លិបដែលបានដាក់លក់ចេញកីឡាករឆ្នើមជាច្រើនរូប។
សូមជម្រាបថា Spurs កំពុងស្វែងរកអ្នកចាត់ការថ្មីបន្ទាប់ពីបណ្តេញលោក Jose Mourinho ចេញនឹងបានជំនួសដោយលោក Ryan Mason ជាបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ ២០២០-២១៕