ក្រុម Barcelona បានប្រកាសពីការចុះកុងត្រា នាំយកខ្សែការពារស្លាបស្តាំរបស់ក្រុម Real Betis កីឡាករ Emerson Royal ជាផ្លូវការហើយ ខណៈកិច្ចសន្យាគឺមានសុពលភាពដល់ឆ្នាំ ២០២៤ ក្នុងតម្លៃផ្ទេរ ៩ លានអឺរ៉ូ ឬស្មើរនឹង (១១ លានដុល្លាអាមេរិក)។
សូមបញ្ជាក់ថា ខ្សែការពារប្រេស៊ីលវ័យ ២២ឆ្នាំរូបនេះ គឺត្រូវបានក្លិប Barca និង Real Betis ទិញរួមគ្នា ហើយពួកគេបានយកកីឡាកររូបនេះមកចូលរួមនៅក្នុងក្របខណ្ឌ LaLiga នៅឆ្នាំ ២០១៩ ប៉ុន្តែដំបូងគឺក្រុមអ្នកមានបុណ្យបានអនុញ្ញាតឱ្យក្រុម Real Betis ជាអ្នកប្រើប្រាស់កីឡាកររូបនេះសិន។ ដូច្នេះមកដល់រដូវកាល ២០២០-២០២១ នេះ ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ នឹងប្រើសិទ្ធរបស់ខ្លួនដើម្បីនាំយកខ្សែការពារដែលបានបញ្ជាក់ខាងលើត្រឡប់មកវិញ៕