បរទេស៖ យុវតី ៣នាក់ បាននាំគ្នាចាប់រំលោភ ក្មេងប្រុសម្នាក់ រហូតដល់គាំងបេះដូងស្លាប់ នៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើលកើតឡើង កាលពីពេលថ្មីៗ នៅក្នុងប្រទេសវៀតណាម ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ Nguyn Ho អាយុ១៥ឆ្នាំ មានទីលំនៅ ស្រុក Gia Lai ខេត្ត Gia Lai ប្រទេសវៀតណាម ។
ជនសង្ស័យល្មោភកាមតណ្ហាទាំង ៣នាក់រួមមាន៖ ១.ឈ្មោះ hao haing អាយុ២០ឆ្នាំ មុខរបរសិស្ស, ២.ឈ្មោះ LTh Tho Thun អាយុ២៣ឆ្នាំ មុខរបរសិស្ស និង៣.ឈ្មោះ Linh Nh អាយុ១៩ឆ្នាំ មុខរបរសិស្ស ។ យុវតីតណ្ហាក្រាស់ទាំង ៣នាក់នេះ មានទីលំនៅ ស្រុក Gia Lai ខេត្ត Gia Lai ប្រទេសវៀតណាម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានរំលោភក្មេងប្រុសនេះពិតមែន ដោយសារតែពួកគេបានប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង ហើយក៏មានអារម្មណ៍ផ្លូវភេទ ពេលដែលឃើញក្មេងប្រុស គួរអោយស្រឡាញ់ដើរកាត់មុខពួកគេ ក៏នាំគ្នាចាប់រំលោភតែម្ដង ដោយមិនគិតថាមានរឿងបែបនេះកើតឡើងនោះទេ ។
ជនសង្ស័យទាំង ៣នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ៕