អតីតតារាឆ្នើម Chelsea លោក Ramires N’Golo Kante អាចក្លាយជាម្នាក់ក្នុងចំណោមកីឡាករកំពូលទាំង៣លើលោក ហើយនឹងជាបេក្ខភាពជួរមុខក្នុងការប្រជែងពាន Ballon dÓr រដូវកាលនេះ។
សូមបញ្ជាក់ថា ខ្សែបម្រើបារាំងវ័យ ៣០ឆ្នាំរូបនេះ ជាចំណែកដ៏ធំមួយសម្រាប់ Chelsea ក្នុងការគ្រងតំណែងជើងឯក UEFA Champions League ក្រោយយកឈ្នះ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ៕