Nike ថាខ្លួន​បាន​ចែកផ្លូវ​គ្នា​ជាមួយ Neymar ជុំវិញ​ការ​ចោទប្រកាន់​បំ​ពា​ន​ផ្លូ​វ​​ផ្លូ​វ​ភេ​ទ​ លើ​បុគ្គលិក​ស្រី​ម្នាក់​

0

ក្រុមហ៊ុន Nike បាន​និយាយ​ថា ខ្លួន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ Neymar កាលពី​ឆ្នាំ​មុន ដោយសារ​តែ​តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូប​នេះ បាន​បដិសេធ មិន​សហការ​ជាមួយ​ការ​ស៊ើបអង្កេត ​ចំពោះ​​កា​រ​​​ចោ​ទ​ប្រ​កា​ន់​​ពី​​ប​ទ បំ​ពា​ន​​ផ្លូ​វ​ភេ​ទ​​លើ​បុគ្គលិក​ស្រី​ម្នាក់ របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​យក្ស ផ្នែកសម្លៀក​បំពាក់​ធំ​ជាងគេ​ក្នុង​ពិភពលោក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ទៅ​កាន់​សារព័ត៌មាន CNN Business កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​សម្រេចចិត្ត​របស់​ខ្លួន ​គឺ​ផ្តើម​ចេញពី​ការ​ចោ​ទ​ប្រ​កា​ន់​​របស់​បុគ្គលិក​ក្រុមហ៊ុន Nike។

ក្រុមហ៊ុន Nike និយាយ​ថា​ខ្លួន​ទទួល​បានការ​ស៊ើ​បអង្កេ​ត​ឯករាជ្យ​មួយ និង​បាន​រក្សា​ការ​ប្រឹក្សា​ផ្នែក​ច្បា​ប់​ឯករាជ្យ​ដាច់​ដោយឡែក​សម្រាប់​និ​យោ​ជិ​ក​។

មេ​ធា​វី​ការពារ​​ក្តី​​របស់ Neymar បាន​ថ្លែង​ថា ការ​ស៊ើបអ​ង្កេ​ត​នេះ​គឺ​“ មិន​សម​ហេតុផល​” ដោយ​បន្ថែម​ថា​“ វា​នឹង​មិន​សម​ទេ​សម្រាប់​ក្រុមហ៊ុន Nike ក្នុង​ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ចោទប្រ​កា​ន់​ដោយ​មិន​មាន​លទ្ធភាព​ផ្តល់​ការ​គាំទ្រ​” ។

ទោះជា​យ៉ាងណា​ក្តី ក្រុមហ៊ុន Nike បាន​បន្ថែម​ថា ​បាន​បញ្ចប់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ Neymar ដោយសារ​តែ​គាត់​បដិសេធ ​មិន​សហការ​ក្នុង​ការ​ស៊ើ​បអង្កេ​ត​ដោយ​ស្មោះត្រង់​អំពី​ការ​ចោ​ទប្រ​កា​ន់ ពី​ការ​​រំ​លោ​ភ​​បំ​ពា​ន​លើ​និ​យោ​ជិ​ក​។

ដោយឡែកលោក Dayane Crespo តំណាង​របស់ Neymar បាន​ប្រាប់ CNN Business ថា​ខ្សែប្រយុទ្ធ Paris Saint-Germain បាន​បដិសេធ​ការ​ចោ​ទ​ប្រ​កា​ន់​នេះ ដោយ​បន្ថែម​ថា​ទំនាក់ទំនង​របស់​គាត់​ជាមួយ Nike ត្រូវ​បាន​បញ្ចប់​“ ដោយសារ​ហេតុផល​ពាណិជ្ជកម្ម​” តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ ឪពុក​របស់ Neymar គឺ Neymar da Silva Santos ក៏​បាន​បដិសេធ​ផង​ដែរ នូវ​ការ​ចោ​ទប្រ​កា​ន់​ចុង​ក្រោយ ប្រ​ឆាំ​ង​​នឹង​កូនប្រុស​របស់​គាត់ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ប្រេ​ស៊ី​ល​ឈ្មោះ Folha de Sao Paulo ដោយ​និយាយ​ថា “​យើង​មានការ​ភ្ញាក់ផ្អើល​” ហើយ “Neymar មិន​ស្គាល់​ក្មេង​ស្រី​នេះ​ទេ​” ។

ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​បាន​ចោទប្រកាន់​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ទេ ដោយ Nike បាន​និយាយ​ថា “​យើង​នៅ​តែ​បន្ត​គោរព​ការ​សម្ងាត់​របស់​និ​យោ​ជិ​ក​ ហើយ​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​នេះ​ជា​ការ​លំបាក​សម្រាប់​នាង​” ជានា​រី​រ​ង​​គ្រោះ​៕