ឈប់បានឈប់ទៅ! ពលករខ្មែរ ១៥នាក់ ត្រូវបានឃាត់ខ្លួន ខណៈកំពុងលួចឆ្លងដែនចូលទឹកដីថៃ

0

ភ្នំពេញ៖ កម្លាំងនគរបាលការពារ ព្រំដែនគោកលេខ៨១៩ សហការទប់ស្កាត់ពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ឃាត់ខ្លួន ១៥នាក់ ដែលបម្រុងលួចឆ្លងដែនចូលទឹកដីថៃ នៅម្តុំភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង កាលពីរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ ។

កម្លាំងប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង បានឃាត់ខ្លួនពលករខ្មែរចំនួន ១៥នាក់ ក្នុងនោះមានស្រី ៦នាក់ ហើយ បានបញ្ជូនទៅឱ្យកម្លាំងនគរបាលស្រុកកំរៀង សាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត ៕