ក្រុម​ហង្ស​ក្រហម Liverpool បានចុះហត្ថលេខា​លើ​កីឡាករ Konate

0

បន្ទាប់​ពី​រដូវ​កាលដែល​ពួក​គេ​ទើបតែបរាជ័យ​ Champions League ​សម្រាប់​រដូវ​កាល​ក្រោយ Liverpool បានទិញ​យក Ibrahima Konate សម្រាប់​តំបន់​ខ្សែការពារ​កណ្ដាល​។

ឥឡូវនេះ​ក្លឹ​ប​បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ចំនួន ៤២ លាន​អឺ​រ៉ូ​សម្រាប់​ Konate​ ដែលជា​កីឡាករ​មក​ពី​ក្រុម RB Leipzig ។​ហើយ​ Ozan Kabak ​នឹង​វិលត្រឡប់​ទៅ Schalke វិញ​ ជាមួយនឹង​កិច្ចព្រមព្រៀងខ្ចី​ជើង​របស់​គាត់​ មិន​ត្រូវ​បាន​ធ្វើ​ឡើងជា​អចិន្ត្រៃយ៍​ទេ​។

Konate ដើរតាម​គន្លងមិត្ត​រួម​ក្រុម​របស់​គាត់​គឺ​កីឡាករ Dayot Upamecano ចេញពី Leipzig បន្ទាប់​ពី​គាត់​បាន​ចូលរួម​ជាមួយ​ក្រុម Bayern Munich ។