ការការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League មិនទាន់មកដល់ផង អ្នកគាំទ្ររវាងក្រុមមេឃខៀវ Man City និង ក្រុមតោខៀវ Chelsea បានបើកឆាកប្រយុទ្ធគ្នា នៅទីក្រុង Porto បាត់ទៅហើយ។
វីដេអូបានបង្ហាញពីការប៉ះទង្គិចគ្នាជាច្រើន នៅផ្លូវតំបន់ទន្លេ Douro ដោយអ្នកគាំទ្រតទល់ជាមួយប៉ូលិស បន្ទាប់ពី បារផឹកស៊ី ត្រូវបញ្ជាបិ ត្រឹមម៉ោង ១០:៣០ នាទីយប់។
ទូរទស្សន៍ក្នុងប្រទេសព័រទុយហ្គាល់ បានបង្ហាញរូបភាពនៃការប៉ះទង្គិចគ្នាជាច្រើន របស់អ្នកគាំទ្រ Man City និង Chelsea ដែលមកទីក្រុង Porto ចាំមើលការប្រកួតធំនេះ។
តាមការឲ្យដឹងអ្នកគាំទ្រ Man City និង Chelsea បានប៉ះគ្នាជាមួយប៉ូលិស ក្នុងទីក្រុង Porto ជាហេតុធ្វើឲ្យមាន កម្លាំងការពារកាន់តែច្រើន មុនផ្ដាច់ព្រ័ត្រ UCL មកដល់។
គួរជម្រាបថា Manchester City និងត្រូវតទល់ជាមួយ Chelsea នៅម៉ោង ២:០០ នាទី រំលងអាធ្រាត្រ( ព្រឹកថ្ងៃអាទិត្យ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល ២០២០-២១៕
សូមទស្សនាវីដេអូ៖