លោក Massimiliano Allegri ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប Juventus វិញ តែប៉ុន្មានម៉ោង ក្រោយពេលក្លិបសេះបង្កង់បានបញ្ចប់តំណែងគ្រូបង្វឹក Andrea Pirlo ដែលដឹកនាំបានតែ ១រដូវកាលប៉ុណ្ណោះ។
គ្រូបង្វឹកសញ្ជាតិអ៉ីតាលីវ័យ ៥៣ឆ្នាំ Allegri ក៏ធ្លាប់ដឹកនាំ Juventus កាលពីមុនផងដែរ នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ជាមួយនឹងការឈ្នះពានលីគ Serie A បាន ៥សម័យកាលជាប់ៗគ្នា រួមទាំងពានទី២ Coppa Italia បាន ៤ដងទៀតផង គ្រាន់តែមិនធ្លាប់ឈ្នះពានធំ UEFA Champions League ដោយគ្រាន់តែឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ដងប៉ុណ្ណោះ។
Juventus បានបញ្ចប់តំណែងអ្នកចាត់ការទូទៅ ៤រូបមកហើយ ហើយ Pirlo គឺជាអតីតកីឡាកររបស់ក្លិបផងដែរ គិតចាប់តាំងពីក្លិបនេះបានខកខានលើកពាន Serie A លើកដំបូងគិតចាប់តាំងពីឆ្នាំ២០១២ មក៕