គ្រូបង្វឹកលោក Inter Milan លោក Antonio Conte បានចាកចេញពីក្លឹបម្ចាស់ជើងឯក Serie A ដែលទើបនឹងឡើងដោយការយល់ព្រមគ្នា កាលពីថ្ងៃពុធ គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីបានដឹកនាំ Nerazzurri ទៅរកជើងឯកលីគដំបូងរបស់ពួកគេក្នុងរយៈពេលជាងមួយទសវត្សរ៍។
លោក Conte ត្រូវបានគេរាយការណ៍ថា លោកមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ក្លិបក្នុងការលក់កីឡាករឆ្នើមៗ នៅក្នុងទីផ្សារផ្ទេរកីឡាករនាពេលខាងមុខនេះ ដោយសារតែបញ្ហាហិរញ្ញវត្ថុ។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“ ក្លិបសូមថ្លែងអំណរគុណដល់លោក Antonio ចំពោះការងារដ៏អស្ចារ្យសម្រាប់ Inter ។ លោក Antonio Conte នឹងនៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្រក្លឹបរបស់យើងជារៀងរហូត៕