ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីការ រកឃើញអ្នកឆ្លងថ្មី ៦៤៩នាក់ទៀត ខណៈមានករណីជាសះស្បើយ ៦២៦ នាក់ និងស្លាប់ ៤នាក់
ក្រសួងបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៣៣ នាក់ និងជាអ្នកដំណើរពីបរទេស ១៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧,៦៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២០,៦៣៨ នាក់ និងមានអ្នកស្លាប់១៩៤នាក់ ៕