Real, Barca និង Juventus អាច​នឹងត្រូវ​បាន​ដក​កៅអី​នៅ Champions League

0

UEFA បាន​ប្រកាស​ពី​ដំណើរការ​នៃ​ការ​ដាក់​ពិន័យ​លើ Real Madrid, Barcelona និង Juventus ដែល​បាន​ធ្វើ​ខុស​ពី​ក្រប​ខណ្ឌ​ផ្លូវច្បាប់​។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​ស៊ើបអង្កេត ដោយ​ផ្នែក​ត្រួតពិនិត្យ​ក្រមសីលធម៌​ និង​វិន័យ​របស់ UEFA ទាក់ទង​នឹង​ការ​បង្កើត​គម្រោង Europe Super League ហើយ​ការ​សម្រេច​បែប​ណា​នោះ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ពួក​គេ​។

UEFA ត្រៀម​ដក​ក្រុម​ទាំង​៣​នេះ​ពី​ការ​ប្រកួត Champions League រដូវ​កាល​ក្រោយ ហើយ​ក្រុម​ទាំងនេះ ក៏​នឹង​ទទួល​ពិន័យ​តាម​ទំហំ​ការ​ប្រព្រឹត្ត​ផង​ដែរ​។

ទោះ​យ៉ាងណា​ក្ដី ពួក​គេ​អាច​តវ៉ា​ទៅ​កាន់ CAS បាន​ហើយ​ប្រសិនបើ​ក្រុម​ទាំង​បី​នេះ​ត្រូវ​បាន​កាត់​ចេញ​មែន​នោះ Real Sociedad, Real Betis និង Napoli នឹង​ទទួល​បាន​កៅអី​វគ្គ​៣២​ក្រុម Champions League ជំនួស​វិញ​៕