Keylor Navas ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ឆ្នើម​ប្រចាំឆ្នាំ Ligue 1

0

​អ្នកចាំទី Keylor Navas របស់​ក្លិប​អ្នកមាន Paris Saint-Germain បាន​ក្លាយជា​ម្ចាស់​ពាន អ្នកចាំទី​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ Ligue 1 ដែល​ទើប​បង្កើត​ឡើង​។​

​មាន​មតិ​មួយ​ចំនួន​បាន​អះអាង​ថា ពានរង្វាន់​នេះ​សក្ដិ​សមជា​មួយ​អ្នកចាំទី Mike Maignan របស់ Lille ប៉ុន្ដែ​កីឡាករ​ជនជាតិ​បារាំង បាន​របូត​គ្រាប់​បាល់​ច្រើន​ជាង Navas​។​

​គូរ​បញ្ជាក់​ថា សម្រាប់​រយៈពេល ៥​រដូវ​កាល​ជាមួយ Real Madrid, Navas ពុំដែល​ឈ្នះពាន Zamora សម្រាប់​អ្នកចាំទី​ឆ្នើម​ប្រចាំឆ្នាំ​នោះ​ទេ ប៉ុន្ដែ​មក​នៅ​បារាំង ​គេ​បន្ដ​ការ​ប្រឹងប្រែង​ជួយ PSG ឈ្នះ​ពានរង្វាន់​ជា​ហូរហែ ទោះបី​មាន​វ័យ​រាង​ជ្រេ​បន្ដិច​ក៏​ដោយ​៕