ចង្រៃក្រៃលែង! បុរសម្នាក់ យកដុំថ្ម គប់កញ្ចក់ រថយន្តសង្រ្គោះបន្ទាន់ ពេលកំពុងបើកទៅយកសំណាក

0

ភ្នំពេញ ៖ អធិការនគរបាលស្រុកគងពិសី បានធ្វើការឃត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វេីសកម្មភាព យកថ្មគប់ ទៅលេីរថយន្ដគិលានសង្រ្គោះបន្ទាន់ AMB ULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើ ង ដេីម្បីទៅ យកសំណាក ធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ១ ៩ នៅក្នុងឃុំព្រះនិព្វា ន កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ រថយន្ដគិលានសង្រ្គោះបន្ទាន់ AMB ULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី បានធ្វើដំណើរពីទិសត្បូងទៅជើ ង លុះមកដល់ចំណុចខាងជើងបង្គោលគីឡូ ម៉ែ ត្រលេខ ១៣ ប្រហែល ២០ ម៉ែត្រ ស្ថិត លើផ្លូវជាតិលេខ ៤១ ស្ថិតក្នុងភូមិស ម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែ បុរសម្នាក់ មិនដឹងអំពី មូលហេតុ ច្បាស់លាស់ ធ្វើ សកម្មភាព គប់កញ្ចក់ រថយន្ត រួចគេចខ្លួន ។

ភ្លាមៗនោះកំលាំងមានសមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួន មុខសញ្ញាសង្ស័យ ម្នាក់ ឈ្មោះ វ៉ិត ស ត់ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកេីតហេតុនិងចម្លេីយបឋម បុរស ខាងលេីទទួលស្គាល់ថាខ្លួនពិតជាបានយកដុំថ្ម គប់កញ្ចក់ រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBU L A NCE មូលហេតុ ពិតប្រាកដ ជនសង្ស័យ ថា

ចំពោះ ករណី ខាងលើ សមត្ថកិច្ច នគរបាល ស្រុក គង ពិសី បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការ នីតិវិធី បន្ដ ៕