ManCity ប៉ាវ​អ្នកគាំទ្រ​៦​ពាន់​នាក់ ទៅ​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ Porto

0

លោក Sheikh Mansour ម្ចាស់​ក្លិប Manchester City នឹង​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ សម្រាប់​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ ទៅ​ចូលរួម​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ Porto​។​

​ការ​ធ្វើ​បែប​នេះ​ព្រោះ​ក្លិប Man City ចង់​ជួយ​សម្រាល​បន្ទុក​ដល់​អ្នកគាំទ្រ ព្រោះ​មានការ​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។​

​គួរ​ជម្រាប​ថា ក្រុម​ប្រកួត​ជើងឯក Premier League ទទួល​បាន​៦០០០​សំបុត្រ សម្រាប់​អ្នកគាំទ្រ​របស់​ពួក​គេ ក្នុង​ការ​ប្រកួត​ទល់​នឹង Chelsea នា​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​កីឡដ្ឋាន​របស់​ក្លិប Porto ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​៕