ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ជនសង្ស័យម្នាក់ បន្ទាប់ពីប៉ុនប៉ងរំលោភសេពសន្ថវ: តែមិនបានសម្រេចដែលបង្កឡើង នៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ជនសង្ស័យ អាយុ១៨ឆ្នាំ ស្នាក់នៅឃ្លាំងលក់គ្រឿងរថយន្ត ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះ មិនបានបញ្ជាក់អត្តសញ្ញាណ។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះព្រមទាំងជនសង្ស័យ ហៅទ្រី បានចេញពីផ្ទះនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត។ ពេលនោះនារីរងគ្រោះ បានអង្គុយនៅកន្លែងលុយ ហើយជនសង្ស័យបានឈរ ពីក្រោយដោយជនសង្ស័យឈរមើលជនរងគ្រោះ ដោយមើលទៅរាងទំនងមានគំនិត ចង់រួមភេទក៏ទៅអោបពីក្រោយជនរងគ្រោះ។
ក្រោយមកសមត្ថកិច្ចបានចាប់ខ្លួន និងសួរនាំជនសង្ស័យបានឆ្លើយថា ពិតជាបានធ្វើអំពើបែបនេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធី៕