ទីបំផុត Cavani ព្រមបន្តកុងត្រាថ្មីជាមួយ ManUtd

0

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Edinson Cavani បានសម្រចចិត្តបន្តកុងត្រាថ្មី ក្នុងការបន្តលេងនៅកីឡដ្ឋាន Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២២។

ពិតណាស់ ខ្សែប្រយុទ្ធអ៊ុយរូហ្កាយវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយបានស៊ុតបញ្ចូលទី ៨គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៣ដង ក្នុងចំណោមការប្រកួត ៧លើកចុងក្រោយ។ ដូច្នេះវាគ្មានអ្វីត្រូវភ្ញាក់់ផ្អើលឡើយ ដែលលោក Ole Gunnar Solskjaer ចង់រក្សារូបគេនៅទីនេះបន្តទៀត។

Cavani បានសារភាពថា រូបគេរីករាយក្នុងការធ្វើការងារជាមួយមិត្តរួមក្រុម និងបុគ្គលិកនៅទីនោះ។ ពួកគេតែងតែផ្តល់នូវកម្លាំងចិត្ត និងរួមគ្នាដើម្បីកសាងសមិទ្ធផលជាច្រើន នៅOld Trafford នេះជាអ្វីដែលខ្លួនមិនអាចទន្ទឹងរង់ចាំបាន៕