Javi Martinez ប្រកាសចាកចេញពី Bayern Munich

0

ខ្សែបម្រើ Javi Martinez បានប្រកាសចាកចេញពីទឹកដី Allianz Arena នៅចប់រដូវកាលនេះ ស្របពេលកុងត្រារបស់គេជាមួយក្លិប នឹងផុតកំណត់នៅចុងរដូវកាលនេះដូចគ្នា ហើយគេថែមទាំងបានបង្ហើបថា គេនឹងទទួលស្តាប់រាល់សំណើនានា ដែលក្លិបផ្សេងដាក់មក។

ខ្សែបម្រើអេស្ប៉ាញវ័យ ៣២ឆ្នាំ បានចំណាយពេលដល់ទៅ ៩ឆ្នាំជាមួយក្លិបម្ចាស់ពាន UCL រដូវកាលមុននេះ ដោយផ្ទេរពី Athletic Club ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤៩លានដុល្លារ) កាលពីឆ្នាំ២០១២ បង្ហាញខ្លួន ២៦៦ប្រកួត និង រកបាន១៤គ្រាប់ ព្រមទាំងបញ្ជូនបាល់ចំនួន១១គ្រាប់ ដោយបានឈ្នះពានរង្វាន់ផ្សេងៗជាច្រើន ប៉ុន្តែគេមិនទាន់ដឹងទេថា ខ្លួនឯងនឹងចាកចេញទៅលេងឲ្យក្លិបណាបន្ទាប់នោះទេ៕